ប្រទេសចិន៖ ប្រធានមន្ទីរពេទ្យធំមួយក្នុងទីក្រុងវូហាន គឺលោកវេជ្ជបណ្ឌិត Liu Zhiming បានឆ្លងជំងឺរលាកផ្លូងដង្ហើម COVID-19 ពីអ្នកជំងឺ ហើយបានទទួលមរណភាព នៅថ្ងៃទី១៨ ខែកុម្ភៈ លុះពេលរថយន្តដឹកសពលោកវេជ្ជបណ្ឌិត Liu Zhiming ចេញពីមន្ទីរពេទ្យ បានធ្វើឲ្យបុគ្គលិកមន្ទីរពេទ្យ មានក្តីរន្ធត់ស្រែកទ្រហោយំរត់តាមរថយន្តទាំងក្តី សោកអាល័យជាពន់ពេក។

លោកវេជ្ជបណ្ឌិត Liu Zhiming មានតួនាទីជាប្រធានមន្ទីរពេទ្យ Wuhan Wuchang ។ មុនពេលចេញដំណឹងផ្លូវការបញ្ជាក់ពីការស្លាប់បាត់បង់ជីវិតរបស់លោកវេជ្ជបណ្ឌិត Liu Zhiming វាមានការជជែកវែកញែកជាច្រើនលើបណ្ដាញសង្គមចិនពាក់ព័ន្ធលក្ខខណ្ឌសុខភាពរបស់លោក Liu កាលពីថ្ងៃយប់ថ្ងៃចន្ទទី១៧ ខែកុម្ភៈ។


ការស្លាប់របស់លោកវេជ្ជបណ្ឌិត Liu Zhiming ប្រធានមន្ទីរពេទ្យដ៏ធំមួយក្នុងក្រុងវូហាននេះ កើតឡើងមិនដល់២សប្តាហ៍ស្រួលបួលផង ក្រោយពីលោកវេជ្ជបណ្ឌិតចិនម្នាក់ទៀត ឈ្មោះថា Li Wenliang ដែលជាអ្នកព្រមានជំងឺ COVID-19 ហើយសា្លប់ដោយសារឆ្លងវីរុសកូរ៉ូណាពីអ្នកជំងឺ ។

សូមបញ្ជាក់ថា បើគិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នេះ ចំនួនមនុស្សនៅទូទាំងពិភពលោកទាំងអស់កើនដល់២ ០០៩នាក់ ខណៈចំនួនអ្នកឆ្លងកើនដល់៧៥ ១៧៨នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning POst ។


ចំណែក អាជ្ញាធរសុខាភិបាលខេត្តហ៊ូប៉ី ប្រទេសចិន ដែលជាចំណុចកណ្តាលនៃប្រភពវីរុសកូវីដប្រភេទថ្មី COVID-19 បានរាយការណ៍ថាមានអ្នកស្លាប់ថ្មីចំនួន១៣២នាក់ ករណីស្លាប់នៅក្រៅប្រទេសចិន មានតែ៣ករណីប៉ុណ្ណោះ គឺនៅជប៉ុន ហ្វីលីពីន និងហុងកុង។
សូមប្រិយមិត្តទស្សនាវីដេអូ ពេលរថយន្តដឹកសពលោកវេជ្ជបណ្ឌិត Liu Zhiming ចេញពីមន្ទីរពេទ្យដូចខាងក្រោម៖