រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានចុះបង្ក្រាបហាងផឹកស៊ីមួយកន្លែង ដែលយីហោ លីហ៊ួ ពន្លឺរស្មីសាច់អាំង៩៩៩ សង្ស័យបង្កប់សេវាកម្មបម្រើផ្លូវភេទ ដោយឃាត់ខ្លួននារីអនីតិជនចំនួន៥នាក់ និងម្ចាស់ហាង២នាក់ប្ដីប្រពន្ធផងដែរ។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបុរីសូនី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

សមត្ថកិច្ច បង្ហើបឲ្យដឹងថា ម្ចាស់ហាង លីហ៊ួ ពន្លឺរស្មីសាច់អាំង៩៩៩ ដែលមានបង្កប់សេវាបម្រើផ្លូវភេទនេះ មានឈ្មោះសឹក សុភាព អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ តត សុផាត អាយុ៣៦ឆ្នាំ ។ ប្ដីប្រពន្ធទាំងនាក់ រួមជាមួយនារីជាអនីតិជនចំនួន៥នាក់ ត្រូវបានបញ្ជូនមកការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពាអនីតិជនក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់។
ក្រោយពីកម្លាំងសមត្ថកិច្ចបង្រ្កាបហាងខាងលើរួច បានធ្វើឲ្យមហាជនមានការហួសចិត្តជាខ្លាំង និងនាំគ្នាចោទជាសំណួរថា គ្រាន់តែហាងផឹកស៊ី ក្លែមសាច់អាំងសោះ ក៏មានបង្កប់ស្រីស្រស់ក្មេងខ្ចី ឲ្យភ្ញៀវក្លែមដែរ ចុះទម្រាំងតែហាងម៉ាស្សា ដែលមាននារីវ័យក្មេងស្លៀកពាក់ចិត្តល្អចំហដើមទ្រូងទ្រលក់ទ្រលន់សាច់សខ្ចីនោះ យ៉ាងម៉េចដែរ?

ចំពោះបញ្ហានេះ «KBN» មិនហ៊ានសន្និដ្ឋានវាយតម្លៃទេ គឺទុកឲ្យបងៗកងកម្លាំងសមត្ថកិច្ច ដែលមានជំនាញស៊ើបអង្កេតស្រាវជ្រាវ ទើបដឹងច្បាស់ និងអាចបញ្ជាក់បាន​ ៕