ខេត្តរតនគិរី៖ លោកយាយម្នាក់ សង្ស័យខ្យល់គ ត្រូវគេប្រទះឃើញដេកស្លាប់ក្នុងព្រៃ កាលពីវេលាម៉ោង ៤និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចអូរត្រពាំងឫស្សី ភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ។

ជនរងគ្រោះឈ្មោះសុខ សំ អាយុ ៧៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។
ក្រោយពេលប្រទះឃើញ កម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងនគរបាលជំនាញ ចុះទៅធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ពុំឃើញមានស្នាមអ្វីគួរសម្គាល់ទេ និងប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕