ខេត្តព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ មិនទាន់ដឹងពីមូលហេតុអ្វី ស្រាប់តែធ្លាក់ពីលើសណ្ឋាគារ ស្លាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅណ្ឋាគារឆាងអាន ក្នុងក្រុងព្រះសីហនុ ។

ក្រោយពេលករណីនេះកើតឡើង គេមិនទាន់ទទួលការបញ្ជាក់ពីសមត្ថកិច្ចពីសាវតាជនរងគ្រោះ និងមូលហេតុអ្វីនៅឡើយទេ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ ។ សាកសពត្រូវបានដឹកយកមករក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីប្រគល់ជូនមន្រ្តីស្ថានទូតចិន តាមនីតិវិធី៕