បរទេស៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុន លោក Katsunobu Kato បាននិយាយថា នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ កុម្ភៈ​នេះ បានបញ្ជាក់​ករណី​ស្លាប់​ព្រោះ​ជំងឺ COVID-19 លើកដំបូង​របស់ខ្លួន​។

លោក Katsunobu Kato បានប្រាប់សន្និសីទសារព័ត៌មានថា ជនរងគ្រោះជាស្ត្រី អាយុ៨០ឆ្នាំ រស់នៅក្នុងខេត្ដក្នុង​ខេត្ត Kanagawa ដែលមាន​ព្រំដែន​ជាប់​ក្រុង​តូ​ក្យូ ។

លោកបាន អះអាង​ទៀតថា​៖«​ទំនាក់ទំនង​រវាង​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី និង​ការស្លាប់​របស់​មនុស្សម្នា​ក់​នេះ គឺ​នៅតែ​មិនទាន់​ច្បាស់​។ ក៏ប៉ុន្តែ នេះ​គឺជា​ស្លាប់​លើក​ទី​១​របស់​មនុស្ស​ដែល​បានធ្វើ​តេស្ត​វិជ្ជមាន​»​។ នេះបើយោងតាម​ការចុះផ្សាយ​រប​ស់សារព័ត៌មាន CNA ដែលបានចុះផ្សាយកន្លះម៉ោងមុននេះ។

គួរបញ្ជាក់ដែលថា ជប៉ុន គឺជា​ប្រទេស​ទី​២​ហើយ ដែល​បាន​រកឃើញ​ករណី​ស្លាប់​ព្រោះ​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី (COVID-19) ៕
ប្រភព៖ CNA