តូ​ក្យូ ៖ គិតត្រឹម​រសៀល​ថ្ងៃ​ទី​១៣ កុម្ភៈ ​២០២០នេះ ក្រុម​ជំនាញ​វេជ្ជសាស្ត្រ​ជប៉ុន បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា COVID-19 ចំនួន​៤៤​ករណី​បន្ថែម​ទៀត នៅ​លើ​នាវា​កម្សាន្ត ខ្នាត​យក្ស​មានឈ្មោះ​ថា ដាយ​មិន​ដ៍​ព្រី​ន​សេស (Diamond Princess) ពោលគឺ ចំនួន​អ្នក​ឆ្លង​នៅ​លើ​នាវា​នេះ សរុបកើនឡើង​​ដល់ ២១៨​នាក់​ហើយ នេះ​បើ​តាម​ការ​ចេញផ្សាយ japantimes ។​

​ក្នុង​ចំណោម​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ COVID-19 ចំនួន​៤៤​នាក់​បន្ថែម​នោះ មាន​ជនជាតិ​ជប៉ុន​ចំនួន ២៩​នាក់ ជនជាតិ​ផ្សេង​ទៀត ១៥​នាក់ ពោល​គឺ​៤៣​នាក់ ជា​អ្នកដំណើរ និង ម្នាក់​ទៀត គឺជា​កង​នាវិក ។​

​សូម​ជម្រាប​ថា នាវា​កម្សាន្ត ខ្នាត​យក្ស Diamond Princess ដែល​ផ្ទុក​អ្នកដំណើរ និង​នាវិក សរុប​ជាង ៣,៧០០​នាក់ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក ត្រូវ​ឃាត់​ទុក​នៅ​កំពង់​ផែ ទីក្រុង​យ៉ូ​កូ​ហា​ម៉ា ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី​៣ កុម្ភៈ ដើម្បី​ពិនិត្យ​តាមដាន​រយៈពេល​ពី​រស​ប្តា​ហ៍ ក្រោយ​អតីត​អ្នកដំណើរ​ម្នាក់​លើ​នាវា​នោះ ដែល​បាន​ចុះ​នៅ​ទីក្រុង​ហុងកុង ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​ថា មាន​ផ្ទុក​វីរុស COVID-19 ៕