បន្ទាយមានជ័យ៖ អតិថិជនតាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​​ ស្ទើរទូទាំងប្រទេសកម្ពុជា ត្រូវ​រង្វាន់​​៥០​លាន​រៀល​ពី​ក្រវិល​កំប៉ុង​​ ​ស្រាបៀរ កម្ពុជា រូបរាងថ្មី។

ខេត្តដែលរកឃើញអ្នកឈ្នះរង្វាន់​៥០​លានរៀលដំបូងគេបង្អស់ គឺចាប់ផ្តើមពី​ខេត្ត​ឧត្តរមានជ័យ ដែលបានទៅលើអតិថិជនឈ្មោះ បឿក ហឿយ និង នួន ចន្ថា, បន្ទាប់មកខេត្តកំពង់ស្ពឺ លោក ម៉ម សុផាន់ណា, ខេត្តកំពង់ចាម លោក ផាន់ ស្រួច, ខេត្តសៀមរាប​ លោកស្រី​ តាំង សុខណា​ លោក​ ហេង ឈុនអ៊ឹម និង​លោកស្រី​ ជឿន សុគុណ, ហើយទៅដល់ខេត្តកណ្តាល​គឺលោក វិត វឿន, បន្ទាប់មកចុះទៅខេត្តកំពត លោក ណុប ចន្ថន, ក្រោយមកទៀត ខេត្ត ព្រៃវែង លោកស្រី​ ភោគ គា, ឆ្លងទៅដល់ស្វាយរៀង លោក ពៅ អាន រួចមកដល់ខេត្តតាកែវ លោកផាន់ ឌុចឌី, បន្តមកដល់កំពង់ឆ្នាំង លោកស្រី ស៊ុំ សាលី, រីឯបាត់ដំបងវិញ ឈ្មោះ រស់ សុភ័ក្ស ធ្លាក់មកដល់កំពង់ធំមានលោក អ៊ីវ ធាន, មានសំណាងឆ្លងទៅដល់លោក ណាង សុភា និង វុន វណ្ណា ឯខេត្តបន្ទាយមានជ័យនៅចុងក្រោយគេ នាពេលថ្មីៗនេះ។

លោក វុន វណ្ណា មកពីស្រុកព្រះនេត្រព្រះដែលឈ្នះរង្វាន់​៥០លានរៀលចុងក្រោយគេនេះ បានរៀបរាប់ទាំងមុខ​មាំថា៖ «ខ្ញុំនឹងយកប្រាក់រង្វាន់នេះទៅជួយពង្រីកមុខរបរសម្អាងការ ប្រពន្ធខ្ញុំ​ឲ្យ​កាន់តែកាក់កបជាងសព្វថ្ងៃ ដោយសារយើងកំពុងត្រូវការសម្ភារៈ​សម្អាងការ​​មួយ​ចំនួនបន្ថែម​ ដើម្បីបង្កើនគុណភាពនៃការតុបតែងសម្រស់អតិថិជនរបស់យើងឲ្យ​កាន់​តែ​ស្រស់​ស្អាតថែម​ទៀត»។

លោកបន្តថា រង្វាន់៥០លានរៀលនេះ ត្រូវចំពេលល្អណាស់ ព្រោះពេលនេះជារដូវ​កាល​អាពាហ៍​ពិពាហ៍ ហើយ​លោក​មានអតិថិជនច្រើនកក់សម្អាងការរបស់លោក​រួច​ហើយ​ផងដែរ៕

ពិសា​ដោយការ​ទទួល​ខុស​ត្រូវ!