ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា៖ ប្រសិនបើមាន បាត់បង់ ម៉ូតូ ក្នុងបទល្មើសណាមួយ សូមអញ្ជើញ យករាល់ឯកសារសម្គាល់ ផ្សេងៗមកពិនិត្យផ្ទៀងផ្ទាត់ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។ សមត្ថកិច្ចជំនាញយើងខ្ញុំ ដោយមានការដឹកនាំ សម្របសម្រួលពី ព្រះរាជអាជ្ញារង លឹម ប៊ុនហេង និងការបញ្ជារផ្ទាល់ពី ឯកឧត្តម គួច ចំរើន ៖ បានដកហូតម៉ូតូជាច្រើនគ្រឿង ពីកន្លែងបញ្ចាំខុសច្បាប់មួយកន្លែង មករក្សារទុកនៅស្នងការ។
លោកឧត្តមសេនីយ៍ស្នងការបានបន្ថែមថា ករណីនេះសមត្ថកិច្ចជំនាញនគរបាល ដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារងសាលាដំបូងខេត្ត លោក លឹម ប៊ុនហេង និងការបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងនាមប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត នគរបាលបានដកហូតម៉ូតូជាច្រើនគ្រឿង ពីកន្លែងបញ្ចាំខុសច្បាប់មួយកន្លែង មករក្សារទុកនៅស្នងការ ដើម្បីបន្តនិតិវិធី និងប្រគល់ជូនម្ចាស់ដើមវិញ ៕