រង្វាន់ម៉ូតូZoomerX ១គ្រឿង លុយ៣ពាន់ដុល្លារ និងភេសជ្ជៈប៉ូវកម្លាំងរេដអាន៥០កេស ត្រូវបាន ប្រគល់ជូនដល់អ្នកឈ្នះរង្វាន់ថ្មីៗបន្ថែមទៀតនៅខេត្តក្រចេះ។ នៅថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ក្រុមការងារក្រុមហ៊ុនរេដអានបន្តចែករង្វាន់ម៉ូតូZoomerX០១គ្រឿងនិងលុយ១ពាន់ដុល្លារៗ ០៣រង្វាន់ ដល់ អ្នកឈ្នះរង្វាន់ចំនួន០៤នាក់ និងភេសជ្ជៈប៉ូវកម្លាំងរេដអានចំនួន៥០កេសជាកាដូដល់អ្នកលក់ នៅទីតាំង ផ្សារឆ្លូង ខេត្តក្រចេះ។

អ្នកញ៉ាំភេសជ្ជៈប៉ូវកម្លាំងរេដអានដែលមានសំណាងឈ្នះរង្វាន់ម៉ូតូZoomerXពេលនេះ ឈ្មោះ ហម សុផន អាយុ៣៦ឆ្នាំ រស់នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ។ ចំណែកឯអ្នកលក់រេដអានឱ្យអ្នកឈ្នះរង្វាន់ម៉ូតូខាងលើ និងទទួលបានកាដូភេសជ្ជៈប៉ូវកម្លាំងរេដអាន ចំនួន៥០កេសដែរ មានឈ្មោះ ពុំ ម៉ារី។

ចំណែកអ្នកញ៉ាំភេសជ្ជៈប៉ូវកម្លាំងស្រមោចក្រហមរេដអានដែលមានសំណាងឈ្នះរង្វាន់ជាលុយ១ពាន់ដុល្លាៗ នៅថ្ងៃនេះ មានចំនួន០៣នាក់ គឺ៖

១. ឈ្មោះ ធាម ទូច នៅស្រុកឆ្លូង ខេត្តក្រចេះ។

២. ឈ្មោះ គង់ សុភាព នៅស្រុកឆ្លូង ខេត្តក្រចេះ។

៣.ឈ្មោះ ហេង ស្រីល័ក្ខ នៅស្រុកឆ្លូង ខេត្តក្រចេះ។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងរេដអាន លោក នាង វាសនា បានថ្លែងអបអរដល់អតិថិជនដែលឈ្នះ រង្វាន់ទាំងអស់គ្នា និងបញ្ជាក់ថាញ៉ាំភេសជ្ជៈប៉ូវកម្លាំងរេដអានក្រៅតែពីទទួលបានរសជាតិឈ្ងុយឆ្ងាញ់និងប៉ូវ កម្លាំង ថែមទាំងអាចមានសំណាងឈ្នះរង្វាន់ធំៗជាច្រើនថែមទៀត។ រេដអានបន្តផ្តល់សំណាងដល់អតិថិជន ជារៀងរាល់ថ្ងៃ ពិសេសរង្វាន់ជាលុយ១ពាន់ដុល្លារៗ និង ម៉ូតូZoomerX ៕