ខេត្តតាកែវ៖ គ្រោះថ្នាក់ចរារណ៍សិស្សសាលា២នាក់ជិះម៉ូតូបុកបុរសថ្មើរជើងម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ បានកើតឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ លើផ្លូវខេត្ត 1TK1 ចន្លោះគីឡូម៉ែត្រលេខ ១៨-១៩ ស្ថិតក្នុងភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ។

អ្នកថ្មើរជើងរងរបួសធ្ងន់ឈ្មោះ វុធ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិរ មានទីលំនៅភូមិឃុំកើតហេតុ។
ចំណែកអ្នកបើកបរឈ្មោះ ណេង វិរ:សុកុល ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី (របួសស្រាល) និងអ្នករួមដំណើរឈ្មោះ ហ៊ុន ឈិនហុង អាយុ១៧ ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រែកដា ឃុំគោកធ្លក ស្រុកអង្គរបូរី (របួសស្រាល)។

មុនពេលកើតហេតុ សិស្សសាលា២នាក់ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Q-8061 ទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចខាងលើ មិនដឹងមូលហេតុអ្វី បានបុកអ្នកថ្មើរជើងឈ្មោះ វុធ បណ្ដាលឲ្យរបួសធ្ងន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕