បាត់ដំបង៖ លោកលី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិ សេសអនុប្រធានទី១ អាជ្ញាធ រមីនបានបញ្ជាក់ថា ចាប់ តាំងពីឆ្នាំ១៩៧៩ ដល់ ឆ្នាំ២០១៩ មានជនរងគ្រោះដោយ សារមីន /សំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន ៦៤.៨៥៥ នាក់ ។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។

ថ្លែងក្នុងពិធីដំឡើផ្ទាំងប៉ាណូសារអប់រំមីននៅសាលាបឋម សិក្សាអភិវឌ្ឍន៍សំឡូតស្រុកសំឡូត ខេត្តបាត់ដំបងដែលជាអ តីតតំបនសមរភូមិក្តៅនាព្រឹកថ្ងៃទី ថ្ងៃទី២ ៨ ខែមករា ឆ្នាំ២០២០នេះ លោក លី ធុជ បានបញ្ជាក់ថាបាត់ដំបងជាខេត្តមួយក្នុងចំណោ មខេត្តដែលមានអត្រាគ្រោះថ្នាក់ខ្ពស់ ។

អាជ្ញាធរមីនបានសម្រេចដំឡើងប៉ាណូ ដែលមានរូបភាពនិង ខ្លឹមសារអប់រំអំពីគ្រោះថ្នាក់ដោយ សារ មីនតោន នៅពេលប្រើប្រាស់គ្រឿងចក្រ ក្នុតំបន់សង្ស័យព្រមទាំងលេ ខទូរ ស័ព្ទទំនាក់ទំនងដើម្បីដាស់ តឿនបន្ថែមដ ល់ប្រ ជាពលរដ្ឋអោយចៀសវាងពីទង្វើដែលអាចនាំទៅ រកគ្រោះ ថ្នាក់ជាយ ថា ហេតុ ។

យោងតាមរបាយការណ៍អាជ្ញាធរមីនបានបញ្ជាក់ថា នៅឆ្នាំ២០១៩ កន្លងទៅនេះនៅទូទាំងប្រទេសកម្ពុជា មានជនរងគ្រោះដោយសារមីន និងស.ផ.ស. ចំនួន ៧៧នាក់ ក្នុងនោះគ្រោះថ្នាក់ដោយសារមីន ២៣នាក់ និងដោយសារស.ផ.ស. ៥៤នាក់ បើប្រៀបធៀប ទៅនឹងឆ្នាំ២០១៨ មានជនរងគ្រោះ៥៨នាក់ គឺកើនឡើង១៩នាក់ត្រូវជា៣៣% ។ នៅខេត្តបាត់ដំបង ក្នុងឆ្នាំ២០១៩ មានជនរងគ្រោះដោយសារមីន និងស.ផ.ស.ចំនួន ១១នាក់ ក្នុងនោះគ្រោះថ្នាក់ដោយសារមីន៧នាក់ និងដោយសារស.ផ.ស. ចំនួន ៤នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៨ មានជនរងគ្រោះចំនួន ៨នាក់ គឺកើនឡើង ៣៨%។ ក្នុងចំណោមជនរងគ្រោះ ១១នាក់ ក្នុងខេត្តបាត់ដំបងរួមមាន៖ ជនរង គ្រោះ ជាសិស្សសាលា៣នាក់ ក្មេងក្រៅសាលា១នាក់ កសិករ៤នាក់ កម្មករស៊ីឈ្នួល បើកបរ២នាក់ និងជាយោធា១នាក់។ ឧប្បត្តិហេតុទាំងនោះ បានកើតឡើងនៅស្រុកសំឡូត៤នាក់ ស្រុក កំរៀង៣នាក់ ស្រុករតនមណ្ឌល២នាក់ ស្រុកភ្នំព្រឹក១នាក់ និងស្រុកបាណន់ម្នាក់៕