រាជធានីភ្នំពេញ៖ យោងតាមការឲ្យដឹងពីមន្ត្រីប៉ូលិស បានប្រាប់ថា មានករណីបាញ់ប្រហារមួយ បានកើតឡើងនាវេលាម៉ោង៨យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ដោយបានកើតហេតុនៅក្នុងកន្លែងផឹកស៊ីមួយ ស្ថិតនៅក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ហេតុការណ៍នេះ ជនរងគ្រោះត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ បាញ់ប្រហារបណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ តែទោះជាយ៉ាងណារឿងរ៉ាវលំអិតនៃការបាញ់ប្រហារខាងលើនេះ ពុំទាន់មានខាងណាបញ្ជាក់ពីមូលហេតុច្បាស់លាស់នៅឡើយនោះទេ ហើយខ្មាន់កាំភ្លើងបានរត់បាត់ស្រមោលក្រោយពីបាញ់ជនរងគ្រោះរួច ៕