ស្វាយរៀង ៖ ហេតុការណ៍សិស្សអនុវិទ្យាល័យខ្ជាយ ដួលសន្លប់ជាលើកទី២នេះ មានចំនួន១០នាក់ បានកើតឡើងនៅ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ នៅអនុវិទ្យាល័យខ្ជាយ ស្ថិតនៅភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ។
លោក ឡុច ខឹក នាយកអនុវិទ្យាល័យខ្ជាយ បានឲ្យដឹងថា សិស្សសរុបចំនួន១៨១នាក់ស្រី៩៥នាក់ គឺថ្នាក់ទី៧ដល់ថ្នាក់ទី៩ សរុប៦ថ្នាក់បានដួលសន្លប់នោះ គឺថ្ងៃទី២០មករា ដួលសន្លប់៧នាក់ និងថ្ងៃទី២៣ មករានេះ បានដួលសន្លប់១០នាក់ទៀត (ប្រុស១នាក់) ។

លោកនាយក បានបញ្ជាក់ថា បើតាមការស្រាវជ្រាវ មូលហេតុចំបងដែលធ្វើសិស្សដួលសន្លប់ គឺខ្វះអាហារូបត្ថម្ភ មិនបានហូបអាហារ ពេលព្រឹកភាគច្រើនឳពុកម្តាយធ្វើការរោងចក្រ ម្យ៉ាងឳពុកម្តាយឲ្យប្រាក់មកហូបចំណីអាហារនៅសាលារៀន ក្មេងមើលហ្វេសប៊ុកច្រើនអត់សូវបានសម្រាក និងដេកយប់ជ្រៅ បណ្តាលឲ្យអត់ងងុយខ្សោយ គ្មានកម្លាំង ខ្វះអាហារូបត្ថម្ភៈនិ ងមកពីបរិស្ថានអាក្រក់ យានយន្តដឹកដីបង្កហុយធូលីចូលបន្ទប់រៀន គ្មានកង្ហាល់ដាក់ក្នុងបន្ទប់។

លោកតូច ប៉ូលីវ៉ា មន្រ្តីបរិស្ថាន បានបញ្ជាក់ចិមូលហេតុ ថា ទី១សិស្សរងគ្រោះខ្វះអាហារូបត្ថម្ភ មូលហេតុសិស្សដេកមិនបានគ្រប់គ្រាន់ ខ្លះមានម្តាយឆ្លងទន្លេខ្លះឳពុកម្តាយធ្វើការរោងចក្រគ្មានពេលមើលថែទាំកូនៗ លើការញ៉ាំអាហារគ្រប់គ្រាន់តាមរបបអាហារខ្វះការតាមដាមពេលកូនដេក (មើលទូរសព្ទ័ច្រើនមិនងាយចូលដេក) ពេលមកសាលាមិនញ៉ាំអាហារពេលព្រឹក(អត់អាហារពេលព្រឹក) ញ៉ាំចំណីអាហារលក់ក្នុងសាលាខ្វះអនាម័យ (ដូចជាទឹកផ្លែឈើហួលកាលបរិច្ឆេទ តែជ្រក់ធ្វើខ្លួនឯងគ្មានអនាម័យនិងមាននុំបាញ់ត្រាងដាក់ថង់នាំចូលពីប្រទេសវៀតណាម។ល។ មានយានយន្តដឹកដីធ្វើចរាចរណ៍នៅជាប់របងសាលាធ្វើឲ្យហុយធូលីដីចូលក្នុងបន្ទប់រៀនទាំងនេះ ដែលនាំឲ្យសិស្សដែលមានកម្លាំងខ្សោយដួលសន្លប់ជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់មាតាបិតាអាណាព្យាបាលសិស្សទាំងអស់ ត្រូវចូលរួមពិនិត្យតាមដានកូនៗបញ្ហា របបអាហារ កូនការរស់នៅដេកពូនឲ្យទៀងពេល កុំបណ្តោយឲ្យមើលទូរសព្ទ័ដល់យប់ជ្រៅ និងបានដាក់បទបញ្ជាដល់ លោកគ្រូអ្នកគ្រូ ពិនិត្យនិងសំអាតទីធ្លាសាលាបន្ទប់រៀន អ្នកលក់ដូរក្នុងសាលាត្រូវឲ្យមានអនាម័យ ចំណីអាហារ ឬភេស្ជៈណាមិនគួរឲ្យលក់ត្រូវហាម និងកុំឲ្យយកមកលក់ទៀត៕