ភ្នំពេញ​៖ កាលពីពេលថ្មីៗនេះមានកូនដំរី​មួយ​ក្បាល​អាយុ​ប្រហែល​១​មួយ​សប្ដាហ៍ និង​មាន​រូបរាង​ស្គមស្គាំង ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​កាលពី​ថ្ងៃទី​១៧ មករា នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។ កូនដំរី ដែល​ទំនងរ​ង្វេ​ង​ចេញពី​ហ្វូង​នេះ ត្រូវបាន​ក្រុម​ឧ​ទ្យា​នុ​រក្ស សង្គ្រោះ និង​ផ្តល់​ចំណី​នៅ​ថ្ងៃទី​១៨ មករា​។

អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេ​ត ភា​ក្ត្រា បានឲ្យដឹងថា៖«​ពេទ្យសត្វ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​មើលថែ​កូនដំរី​យ៉ាង​យកចិត្តទុកដាក់ និង​រង់ចាំ​ហ្វូង​របស់​វា​មករក​វិញ​។ ករណី​ហ្វូង ឬ​មេ​រប​ស់វា​មិន​ត្រលប់មក ក្រុម​ឧ​ទ្យា​នុ​រក្ស នឹង​បន្ត​មើលថែ ហើយ​រក​កន្លែង​សម្រាប់​ចិញ្ចឹម​កូនដំរី​នេះ​»​។​
គួររំលឹកដែលថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ប្រជានេសាទបានប្រទះឃើញសាកសពសត្វដំរី ១ក្បាលបានងាប់នៅក្នុងទឹកក្នុងអូរលាវ ព្រំប្រទល់រវាង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ​៕