កាលពីប៉ុន្មានម៉ោងមុននេះលោកឧញ៉ាបណ្ឌិត ម៉ុង ប្ញទ្ធី បានបង្ហោះថ្លែងអំណរគុណដល់លោកឧញ៉ា ហ៊ុន តូ ដែលបានផ្ដល់មាន់ជើងធំ៥គូ ព្រមទាំងខ្លាដំបង១គូ ​ទៀតដើម្បីទុកថែរក្សាការពារឲ្យប្រជាជនបានទស្សនាកំសាន្ដ។ ក្នុងនោះដែរលោកឧញ៉ាបានសរសេររៀបរាប់នៅលើផេកផ្លូវការរបស់លោកថា “ដូចបាន​សន្យា​កាលពី​ថ្ងៃទី​៤ខែ​មករា​ឆ្នាំ​២០២០ក្មួយ​បាន​សន្យា​ថា​នឹង​អោយ​មាន់​ជេីងធំ​ដ៏ចម្លែក​ចំនួន​ប្រាំ​គូរ​ និង​ខ្លា​ដំបង​មួយ​គូរ​ពេល​នេះ​ពូបាន​ទទួល​មាន់​ប្រាំ​គូរ​ហេីយ​ ឯចំណែក​ខ្លា​កំពង់តែ​ធ្វើ​ទ្រុង​សម្រាប់​ដាក់​វាអោយបានល្អសិន​ ។​ ពូសុំ​អរគុណ​ក្មួយ​ខ្លាំង​ណាស់​ដែល​កន្លងមក​តែងតែ​បាន​អោយ​សត្វ​ជាច្រើន​ប្រភេទ​ សម្រាប់​យកមកអោយពូ​ថែរក្សា​ការពារ​ទុក​អោយ​ប្រជាជន​យេីង​បានមកចូល​ទស្សនា”​ ៕