ខេត្តព្រៃវែង៖​ យុវតីជើងខ្លាំងឈ្មោះ ធី ចាន់រី​ រៀនថ្នាក់ទី១០ វិទ្យាល័យមេសាង ត្រូវនាយកវិទ្យាល័យមេសាង សហការជាមួយកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនយកទៅអប់រំបន្ថែម ក្នុងករណីឈ្លោះគ្នាជាមួយយុវតីមួយក្រុមទៀតដោយគម្រាមប្រើអំពើហឹង្សានោះ កាលពីថ្ងៃមិញនេះត្រូវបានសមត្ថកិច្ចដោះលែងឲ្យមានសេរីភាពឡើងវិញ។

ដោយឡែកមើលទៅយុវតីនេះក្រោយពីបានទទួលសេរីភាពឡើងវិញ បែរជាមិនរាងចាលហើយថែមបង្ហោះស្ដរីនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយបានសរសេរថា “កុំតែៗស្ករៗពេកវើយអញដោះស្រាយហើយៗ ប្រយ័ត្នខ្លួនបន្តិចទៅពួកអាតែស្ករ”​ ៕