ឆេមពានអាយស៍បន្តចែករង្វាន់ម៉ូតូZoomerXនិងលុយសុទ្ធ1,000ដុល្លារៗ កក្រើករាជធានីភ្នំពេញ ទៀតហើយ។ នៅថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២០នេះ ក្រុមការងារភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ បន្តប្រគល់រង្វាន់ម៉ូតូZoomerXស៊េរីថ្មី១គ្រឿង លុយសុទ្ធជិត២ម៉ឺនដុល្លារ និងភេសជ្ជៈប៉ូវកម្លាំងឆេមពាន អាយស៍ចំនួន50កេស ដល់អ្នកឈ្នះរង្វាន់ 17នាក់ នៅទីតាំងផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ។

អ្នកញ៉ាំភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ដែលមានសំណាងឈ្នះរង្វាន់ម៉ូតូZoomerX ពេលនេះមានឈ្មោះ សុឹង ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ មកពីខេត្តព្រៃវែង។ ជាអ្នកប្រកបរបរធ្វើស្រែចម្ការតាមដងទន្លេតូច ខេត្តព្រវែង ប្អូនប្រុសតែងតែទិញឆេមពានហូបរាល់ថ្ងៃ ជួនពេលទៅឬត្រឡប់មកពីស្រែវិញ ហើយថ្ងៃដែល ត្រូវរង្វាន់ម៉ូតូពីឆេមពានអាយស៍  នេះ គឺប្អូនបានទិញចំនួន ២កំប៉ុង សម្រាប់ហូបខ្លួនឯង១កំប៉ុង និង១កំប៉ុង ទៀតផ្ញើរឱ្យប្រពន្ធ គ្រាន់តែគាស់ភ្លាមស្រាប់តែឃើញរូបម៉ូតូតែម្តង ពេលនោះប្អូនក៏ស្រែកហ៊ោឡើង ហើយ ប្រពន្ធក៏អរយ៉ាងខ្លាំងរហូតហក់មកឱបកប្តីផ្អើលពេញភូមិ។

ចំណែកអ្នកញ៉ាំភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ដែលមានសំណាងឈ្នះរង្វាន់ជាលុយ១០០០ដុល្លារៗ នៅថ្ងៃនេះមានចំនួន១៦នាក់ គឺ៖ ១.ឈ្មោះ ស៊ុយ វណ្ណា ២.ឈ្មោះ ឆិ ឆន ៣.ឈ្មោះ ឡេង គីមហ័ង ៤.ឈ្មោះ វណ្ណថន សុីណែត ៥.ឈ្មោះ លី ទិត ៦.ឈ្មោះ ហូ ណុច ៧.ឈ្មោះ រី បូរិន ៨.ឈ្មោះ កែម សុខ ៩.ឈ្មោះ គ្រុយ កីមណៃ ១០.ឈ្មោះ វ៉ាន់ សុីគ្រុយ ១១.ឈ្មោះ តិច លាងហួ ១២.ឈ្មោះ ជិន សំណាង ១៣.ឈ្មោះ អូន ស្រីម៉ៅ ១៤.ឈ្មោះ នុន ឌីរ៉ង់ ១៥.ឈ្មោះ រី វ៉ាន់ និង១៦.ឈ្មោះ យ៉ែន ថន។

ចំពោះអ្នកលក់ឆេមពានអាយស៍ឱ្យអ្នកត្រូវរង្វាន់ម៉ូតូគឺ អ្នកមីង ហម សាខន ក៏ទទួលបានកាដូរលើកទឹក ចិត្តនូវភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ចំនួន៥០កេសផងដែរ។

លោក មុី ដារ៉ា ជាអ្នកតំណាងក្រុមហ៊ុន បានថ្លែងអបអរដល់អតិថិជនដែលឈ្នះរង្វាន់ទាំងអស់គ្នា និង បញ្ជាក់ថា ភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនសុិននិងឆេមពានអាយស៍ បន្តចែករង្វាន់ម៉ូតូZoomerX និងលុយ ១ពាន់ដុល្លាៗកាន់តែច្រើនរៀងរាល់ថ្ងៃ អ្នកមានសំណាងថ្ងៃនេះក៏អាចមានសំណាងធំបន្តបន្ទាប់ទៀតដែរ។