ឳពុកម្តាយគ្រប់រូបរមែងចង់សន្សំទ្រព្យទុកជាកេរឱ្យកូន ចុះបើឳពុកម្តាយជាអ្នកមិនសូវមានលទ្ធភាព គាត់ម៉េចនឹងអាចគិតដល់ថាមានកេរចែកដល់កូនៗរបស់គាត់។ នេះជារឿងពិតរបស់លោកស្រី វន មី ដែលមិនធ្លាប់រំពឹងថាថ្ងៃណាមួយគាត់អាចនឹងមានទ្រព្យសម្បត្តិចែកឱ្យកូនទាល់តែសោះ ប៉ុន្តែពេលនេះគាត់បានទិញដីមួយប្លង់សម្រាប់ជាកេរដល់កូនៗរបស់គាត់ក្រោយឈ្នះទឹកប្រាក់៤០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ។

លោកស្រីបញ្ជាក់ថា៖​ ​« ប្រាក់៤០លានរៀល មួយជីវិតហើយខ្ញុំមិនធ្លាប់កាន់ទេ ឥឡូវនេះមានលុយច្រើនក្នុងដៃ ខ្ញុំនឹងយកទៅទិញដីស្រែមួយប្លង់ទុកជាកេរឱ្យកូន៤នាក់របស់ខ្ញុំព្រោះគ្មានអីចែកឱ្យកូនទេ និង សល់ខ្លះទុកបើករបរលក់ឥវ៉ាន់ចាប់ហួយផងដែរ»។

គួរបញ្ជាក់ថា កសិករនៅភូមិ​​ជំ​រៅ ឃុំ​កំពង់​សឹង ស្រុក​ព្រះ​ស្ដេច​ ខេត្ត​ព្រៃ​វែង​រូបនេះបាន​ត្រូវរង្វាន់ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZកាលពីរសៀលថ្ងៃទី ២១ ធ្នូកន្លងទៅថ្មីៗនេះ។ ​ក្រោយឈ្នះរង្វាន់គាត់ក៏បានទិញភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ៣កេសថែមទៀតចែកអ្នកភូមិដែលមកជួយអបអរសាទរគាត់នៅថ្ងៃនោះ។