+សំភារត្រូវមាន

-មែកក្រូចឆ្មារដែលនៅទន់ប្រវែង ១០-១៥សម

-ទឹកថ្នាំជំនួយបណ្តុះឬស

-ដីសំរាប់ដាំកូនដំណាំ

-កែវជ័រដែលគេបោះចោល-ថង់ប្លាស្ទិច-កៅស៊ូកង

+វិធីធ្វើ

-យកមែកក្រូចឆ្មារទៅត្រាំក្នុងទឹកថ្នាំជំនួយបណ្តុះឬសរយៈពេល 15-30 នាទី

-រៀបចំដីសំរាប់ដាំ នៅពេលអ្នកព្យាយាមប្រើដៃច្របាច់នឹងមិនមានទឹកស្រក់នៅចន្លោះម្រាមដៃនិង ដីរលុងមានខ្យល់ចេញចូលបានល្អ

-បន្ទាប់យកដីចាក់ចូលកែវជ័រ រួចយកមែកក្រូចឆ្មារមកដោតចំកណ្តាល

-យកថង់ប្លាស្ទិចគ្របពីលើរួចយកកៅស៊ូកងរិតមាត់ថង់ឲ្យជិតកុំមានខ្យល់ចូលបាន

-លើវាទៅដាក់ក្នុងម្លប់រយៈពេល៣០ថ្ងៃ អ្នកនឹងអាចយកវាទៅដាំបានហើយ ៕