រាជធានីភ្នំពេញ៖ រឿន ណាត កញ្ញាឯកកម្ពុជា ប្រចាំឆ្នាំ ២០១៨ បានបង្ហាញសារប្រតិកម្មទៅនឹងទស្សនាវដ្តី សូវរីន(Sovrin) ដែលបានយករូបថតនាងទៅធ្វើការចុះផ្សាយដោយមិនមានការអនុញ្ញាតជាមុន។


ថ្មីៗនេះ កញ្ញាឯកពិភពលោក Miss Universe រឿន ណាត ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង ក្រោយពីបានបង្ហោះសារអមដោយរូបភាពក្នុងបណ្តាញសង្គម Instagram របស់នាងបញ្ចាញប្រតិកម្មធ្ងន់ៗទៅនាងទស្សនាវដ្តីក្នុងស្រុកគឺទស្សនាវដ្តីសូវរីន(Sovrin) ដែលបានប្រើប្រាស់រូបថតមួយចំនួនរបស់នាង ដោយមិនមានការស្នើសុំជាមុន។ ប៉ុន្តែគេមិនដឹងមូលហេតុអ្វី ស្រាប់តែប៉ុន្មានម៉ោងក្រោយមក រូបភាព និងសារនោះត្រូវបាននាងលុបចេញវិញ សង្ស័យថា ភាគីទស្សនាវដ្តីបានជួបចចារដើម្បីបញ្ចប់រឿង?៕