រាជធានីភ្នំពេញ ៖ មហាជនមានការភ្ញាក់ផ្អើល និងរិះគន់ជាខ្លាំង ក្រោយឃើញវីដេអូមួយ ត្រូវគេយកមកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីសកម្មភាពក្មេងប្រុសម្នាក់ មានអាយុប្រមាណ១០ឆ្នាំ បើករ៉ឺម៉កអីវ៉ាន់ នៅក្នុងក្រុងព្រះសីហនុ។
នៅក្នុងវីដេអូនោះ មានរយៈពេល២៤ វិនាទី ហើយនៅក្នុងវីដេអូនោះ គេសំឡេងបុរសម្នាក់ ទំនងជាអ្នកថតបាននិយាយទៅកាន់ក្មេងប្រុសនោះថា « អែបខាង ឈប់ បើកគ្រោះថ្នាក់» តែពេលនោះ ក្មេងបើករ៉ឺម៉កឆ្លើយតបមកវិញថា «ក្មេងថា ពូឯងទៅមុនមើល ខ្ញុំបើកតែឯង ដឹកអីវ៉ាន់…» ។ បន្ទាប់មក បុរសប្រាប់ទៅវិញថា «ពូអត់ទាន់ឲ្យកូនបើកទេ ឯងអត់ទាន់គ្រប់អាយុទេ ម៉ែឪឯងនៅណា ? ដល់ហា..វើយ …»៕
ក្រោយពីវីដេអូនោះ គេយកមកបង្ហោះលើហ្វេសប៊ុក ត្រូវបានមហាជនផ្ទុះការរិះគន់ជាខ្លាំង ព្រោះក្មេងប្រុសរូបនោះ នៅក្មេងណាស់ មិនគួរឪពុកម្តាយបណ្តោយឲ្យបើករ៉ឺម៉កដឹកអីវ៉ាន់បែបនេះទេ ប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា។ ក្នុងនោះ មានគណនីហ្វេសប៊ុកមួយចូលខមមិនថា « ក្មេងប្រុសបើករ៉ឺម៉កនេះ នៅម្តុំភូមិដូង ក្រុងព្រះសីហនុ»។

https://1.bp.blogspot.com/-P_QS1VL9Abw/XfNZG9KVuxI/AAAAAAAAI2M/O3gJ5gO29FUO4vxOBK3w9C4lWQeU7lgywCLcBGAsYHQ/s1600/fdfsfsd.JPGhttps://1.bp.blogspot.com/-eCc937RnaIQ/XfNZG14_y3I/AAAAAAAAI2E/p7nNouUzqhMd6zp8J43tT7-HCEqKXVcwgCLcBGAsYHQ/s1600/vfdgfd.JPGសូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖

https://www.facebook.com/TpvLaundry/videos/490079501591547/?t=0