ខេត្តព្រៃវែង៖ ក្មេងប្រុសម្នាក់ ខណៈកំពុងដេញវាយសត្វកណ្តុរ ស្រាប់តែម៉ាស៊ីនច្រូតស្រូវបើកថយក្រោយក្រោយមិនប្រយ័ត្ន ក៏កិនពីលើ បណ្តាលឲ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ នៅចំណុចវាលស្រែស្ថិតក្នុងភូមិទ្រា ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច។


ក្មេងរងគ្រោះដែលម៉ាស៊ីនច្រូតកិនរបួសធ្ងន់នេះ មានឈ្មោះ អ៊ែល ម៉ានី ភេទប្រុស អាយុ១១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ចំណែក ម៉ាស៊ីនច្រូតស្រូវបង្ក ម៉ាកKUBOTA DC.70 ពណ៌ក្រហមលាយសបើកដោយជនមិនស្គាល់ឈ្មោះ(បានគេចខ្លួនបាត់)ដែលកំពុងបច្រូតស្រូវ ហើយបានបើកថយក្រោយ បណ្តាលឲ្យកិនជើងក្មេងរងគ្រោះរងរបួសធ្ងន់។
បច្ចុប្បន្នជនរងគ្រោះបញ្ជូនទៅពេទ្យស្រុកព្រះស្តេច រី ឯម៉ាស៊ីនច្រូតស្រូវយកមករក្សាទុកនៅប៉ុស្តិ៍សេនារាជឧត្តម ដើម្បីបន្តនីតិវិធី៕