រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសវីរកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន សូមបន្តប្រុងប្រយ័ត្នបង្ការ និងថែរក្សាសុខភាព ពីធាតុអាកាសដែលអាចចុះត្រជាក់ ចាប់ពីថ្ងៃទី១០ ដល់១៣ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី៩ ធ្នូនេះបានឲ្យដឹងថាតាមរយ:នៃការតាមដានធាតុអាកាសជាប់បន្ត សង្កេតឃើញថា ឥទ្ធិពលជ្រលងសម្ពាធខ្យល់ដែលបានគ្រប់ដណ្ដប់ លើកម្ពុជា នឹងចុះថមថយ ជាលំដាប់ ស្ថានភាពបែបនេះនិងធ្វើឲ្យ៖ ១, ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងប៉ៃលិន សីតុណ្ហភាពអប្បបរមាមានពី១៧-១៩អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៤-២៦អង្សាសេ។

២, ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ពោធិ៍សាត់ ក្រចេះ និងកោះកុង សីតុណ្ហភាពអប្បបរមាមានពី១៩-២១អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៥-២៧អង្សាសេ។

៣, ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ និងរាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមាមានពី២០-២២អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៧-២៩អង្សាសេ។

៤, ខេត្តតាកែវ កែប កំពត និងព្រះសីហនុ សីតុណ្ហភាពអប្បបរមាមានពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៨-៣០អង្សាសេ។

ដោយឡែកចាប់ពី ថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ ២០១៩៖
១. បណ្តាខេត្ត នៅជាប់ក្បែរតំបន់ជួរភ្នំដងរែក និង ខ្ពង់រាប សីតុណ្ហភាព អប្បបរមា មានពី ២១-២៣អង្សារសេ និង សីតុណ្ហភាព អតិបរមា មាន ពី ២៨-៣១អង្សារសេ។

២. បណ្តា ខេត្ត នៅតំបន់ វាលទំនាប កណ្តាល និង តំបន់ មាត់សមុទ្រ សីតុណ្ហភាព អប្បបរមា មានពី ២២-២៥អង្សារសេ និង សីតុណ្ហភាព អតិបរមា មានពី ២៩-៣២អង្សារសេ៕