ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៩ នេះបានបង្កឲ្យមានមនុស្សស្លាប់៥នាក់ និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់-ស្រាល២៧នាក់ (ស្រី៤នាក់)។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន៣២នាក់ នៅថ្ងៃទី៨ ខែធ្នូ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន១៥លើក ៕