បរទេស៖ កាលពីម្សិលមិញនេះត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ សារព័ត៌មានថៃបានចុះផ្សាយស្រ្ដីម្នាក់មានឈ្មោះសុវណ្ណី អាយុ៤៧ឆ្នាំ បានចូលទៅដាក់ពាក្យបណ្ដឹងជាមួយប្ដីឈ្មោះសោមយុតរ៉ារ៉ាក់ អាយុ៥៤ឆ្នាំ ដើម្បីប្ដឹងស្រ្ដីម្នាក់ធ្វើការនៅក្នុងហាងខារ៉ាអូខេ ដែលបានដាក់ថ្នាំសណ្ដំលើខ្លួន បន្ទាប់ពីបានផឹកស្រាអស់២ដប ហើយបានដេកលក់ពេលដឹងខ្លួនភ្ញាក់មកវិញ ស្រាប់តែបាត់ប្រាក់រហូតដល់៧ ០០០បាត។

អ្នកស្រីសុវណ្ណី បានប្រាប់ប៉ូលីសឲ្យបានដឹងថា ខ្លួនបានត្រូវឆ្នោតទឹកប្រាក់ចំនួន១៨,០០០បាតហើយបានឲ្យប្ដី១០ ០០០បាត ដើម្បីឲ្យប្ដីទៅដើរលេងជាមួយមិត្តភក្ដិ តែមិននឹកស្មានថាប្ដីបែរជានាំស្រីចូលសណ្ឋាគារ ថែមទាំងត្រូវស្រីលួចលុយអស់ពីខ្លួនទៀត។

ជនរងគ្រោះដែលត្រូវជាបុរសជាប្ដីបានរៀបរាប់ប្រាប់ប៉ូលីសថា បន្ទាប់ពីខ្លួនបានទទួលប្រាក់ពីប្រពន្ធចំនួន១​០ ០០០បាត រួចក៏បានបបួលមិត្តភក្ដិទៅកំសាន្ដនៅខារ៉ាអូខេ ដើម្បីច្រៀងលេង រហូតដល់ផឹកស្រវឹង និងចាប់ចិត្តស្រីក្មេងនៅក្នុងនោះ ព្រមទាំងនាំយកទៅដេកក្នុងសណ្ឋគារ ក្មេងស្រីនោះមានអាយុប្រហែល២៥ឆ្នាំ លុះព្រឹកឡើងស្រាប់តែឆែកលុយក្នុងហោប៉ៅសល់តែ២០០បាត តែប៉ុណ្ណោះ ៕