ខេត្តក្រចេះ ៖ គ្រោះថ្នាក់ចរាចណ៍ រថយន្តសាំយ៉ុងដឹកឈើ១គ្រឿង បើកបរក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកម៉ូតូសិស្សសាលា២គ្រឿង បណ្ដាលឲ្យកូនសិស្សសាលា២នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះ កាលកើតឡើងកាលពីវេលាម៉ោង១នឹង៥០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវជាតិលេខ៧៦A ត្រង់ចំណុចភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របូរី។


ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តសាំយ៉ុង មិនស្គាល់អត្តញ្ញាណ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួន។
ព័ត៌មានលម្អិត kbn នឹងផ្សាយជូននៅពេលក្រោយ៕