រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ និងរបួសស្រាល១៧នាក់ និងរបួសធ្ងន់១១នាក់។

គ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន មិនប្រកាន់ស្ដាំ បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់, និងមិនគោរពសិទ្ធិអាទិភាពជាដើម៕