រាជធានីភ្នំពេញ៖ ​ កញ្ញាសួស វីហ្សា បានដឹកដៃលោកថមមី ជាគូស្នេហ៏ចូលរោងការនៅព្រឹកថ្ងៃទី២៩​ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីអ្នកទាំងពីរនេះបានបានសាងស្នេហ៏ស្វែងយល់ចិត្តគ្នា អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ។

កញ្ញាសួស វីហ្សា បានបង្ហោះសារថា “សិរីមង្គលពិធីសូត្រមន្ត នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវជាថ្ងៃចូលរោងជ័យរបស់យើងខ្ញុំទាំងពីរ ហើយពេលនេះកម្មវិធីថ្ងៃទី1ក៏បានបញ្ចប់ដោយរលូន យើងនឹងបន្តកម្មវិធីធំនៅថ្ងៃស្អែក២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃមង្គលការយើងខ្ញុំសង្ឃឹមថាឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងសិល្បករ សិល្បការិនីទាំងអស់នឹងអញ្ជើញចូលរួមផ្តល់ជាកិត្តិយសយ៉ាងច្រើនកុះករនៅដឹព្រីមៀរសែនសុខ អាគារ E F ដោយក្តីគោរពពីនាងខ្ញុំ នឹងក្រុមគ្រួសារទាំងសងខាង”។

ក្នុងពិធីមង្គលការរបស់កញ្ញាសួស វីហ្សា នៅព្រឹកនេះសង្កេតឃើញថាមានការចូលរួមពីសំណាក់សាច់ញាតិទាំងសងខាង រួមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ដែលញ៉ាំងឲ្យពិធីមង្គលការនេះកាន់តែមានភាពអធិកអធម ៕