បរទេស៖​ ថ្មីៗនេះឃើញមានការស៊ែរវីដេអូក្មេងៗមួយក្រុមនៅក្នុងប្រទេសវៀតណាម កំពុងតែលេងល្បែងលោតអន្ទាក់ ដែលល្បែងនេះគឺ ជាល្បែងដ៏ពេញនិយមកាលពីយើងគ្រប់រូបនៅកុមារភាពបានលេង ឬក៏ធ្លាប់ឆ្លងកាត់មកហើយ។ ប៉ុន្តែជាទូទៅល្បែងនេះគេច្រើនយកកៅស៊ូ ឬក៏ខ្សែអន្ទាក់មកលេងជាមួយ ប្លែកអីបែរជាក្មេងមួយក្រុមយកសត្វពស់ដ៏ធំសម្បើមមកលេងជំនួសវិញយ៉ាងសប្បាយរីករាយ ដោយគ្មានភាពខ្លាចរអារអ្វីបន្តិចសោះ។

បើតាមការពិនិត្យមើលវីដេអូ ឬក៏រូបភាពជាក់ស្ដែងក្មេងៗមួយក្រុមនេះពិតជាលេងល្បែងនេះដោយយកពស់ថ្លាន់មកលោតអន្ទាក់ពោរពេញទៅដោយភាពសប្បាយរីករាយពិតប្រាកដមែន ប៉ុន្តែពស់នោះបានស្លាប់បាត់ទៅហើយ ពួកគេចាប់វាដោយមិនខ្លាចអ្វីសោះឡើយ។ ពុំមានការបញ្ជាក់ណាមួយថាពួកគេបានពស់មួយក្បាលនេះមកពីណាឡើយ។

ចំពោះវីដេអូឃ្លីបនេះដែលត្រូវបានអ្នកលេងបណ្ដាញសង្គមហេ្វសប៊ុកប្រទេសវៀតណាម មានការចុចស៊ែរតៗគ្នាយ៉ាងច្រើន ហើយពួកបានបញ្ចេញយោបល់មតិទៅតាមគំនិតរៀងៗខ្លួន នឹងបានណែនាំមិនត្រូវយកតម្រាប់តាមក្មេងៗទាំងអស់នេះទេ ព្រោះវាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ជីវិតដោយយថាហេតុ ប្រសិនបើពស់នោះមិនទាន់ស្លាប់ត្រឹមត្រូវ ៕

សូមបងប្អូនអញ្ជើញមកទស្សនាវីដេអូនៅខាងក្រោម៖