លោក ម៉ៅ ស៊ីម ជាកសិកររស់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង​ គឺជាឧទាហរណ៍ជាក់ស្តែងមួយដែលបង្ហាញថា សំណាងពិតជាមានមែន ក្រោយ​​ពី​​លោក​ត្រូវរង្វាន់ទឹកប្រាក់សុទ្ធ៤០លានរៀលពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ  កាលពីពេលថ្មីៗនេះ។

លោកថា៖ «ពេលដែលខ្ញុំមកពីធ្វើស្រែអស់កម្លាំង ខ្ញុំគ្មានចង់ធ្វើអីក្រៅពីផឹកភេសជ្ជៈប៉ូវកម្លាំងវើក WURKZ មួយកំប៉ុងទេ។ ដំបូងខ្ញុំទិញតែមួយកំប៉ុងទេ ហើយកំប៉ុងនោះខ្ញុំគាស់ត្រូវឈ្នះ​១ម៉ឺនរៀល។ ខ្ញុំឃើញបែបនេះក៏នឹកចង់ល្បងផ្សងយកសំណាងធំម្តងទៀត ក៏ទៅដូរយកលុយ១ម៉ឺននោះទៅទិញវើក WURKZ ថែមមួយកំប៉ុងទៀត។ ចិត្តគិតហើយ តែការពិតគឺស្មានមិនដល់ឡើយ ខ្ញុំគាស់ឆាច់បាន៤០លានរៀល។ គិតៗទៅធ្វើស្រែ​៧ទៅ​៨​ឆ្នាំហើយមិនដែលមានលុយសល់អីទេ បែរមកមានបានដោយសារភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ទៅវិញ»។

លោក ស៊ីម កំពុង​គិត​ថា​ លុយ៤០ម៉ឺន​នេះ​ នឹង​យក​ទៅ​​ធ្វើផ្ទះឱ្យបានសមរម្យ ឬ​ទិញគោយន្ត​ដើម្បីទុករកស៊ីជិតៗគ្រាន់បានជួប​ជុំប្រពន្ធរបស់​លោក​រាល់ថ្ងៃ ពី​ព្រោះ​បច្ចុប្បន្ន​នេះ​បញ្ហា​ខ្វះ​ខាត​ខាង​ជីវ​ភាព​បង្ខំ​ឲ្យ​លោក​​ត្រូវ​បែក​ពី​ភរិយា​​ជា​ញឹក​ញយ៕