ថ្មីៗនេះផ្សារទំនើបមួយនៅឯខេត្តឈៀងម៉ៃ ប្រទេសថៃ កំពុងតែទទួលបានការគាំទ្រ និងចាប់អារម្មណ៏ជាខ្លាំង ដោយសារតែផ្សារទំនើបមួយនោះ បានយកស្លឹកចេកមកខ្ចប់បន្លែដែលបានដាក់លក់ ជំនួសអោយការប្រើប្រាស់ប្លាស្ទិក។

ក្នុងនោះដែរ ប្រជាជនខ្មែរយើងដែលរស់នៅទីនោះក៏ពេញចិត្តនឹងការធ្វើបែបនេះ នឹងចង់អោយផ្សារនានា នៅក្នុងប្រទេសកម្ពុជាធ្វើដូចនេះ​ផងដែរ ដែលវាជួយកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិកក្នុងប្រទេសកម្ពុជា ណាមួយប្រជាកសិករអាច រកចំណូលបន្ថែមបានពីការលក់ផ្លែចេក ដោយអាចលក់ស្លឹកចេក បានផងដែរ។