រាជធានីភ្នំពេញ៖ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងមានការសហការជាមួយកម្លាំងនគរបាលស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យនិងឃាត់ខ្លួនជនជាតិចិន និងវៀតណាម ចំនួន១៥នាក់ កាលពីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងសណ្ឋាគារស៊ី អ៊ិនគ័រជី ហ៊ួយស័រ ស្ថិតផ្លូវ២៧៨ ភូមិ៤ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ។


ជនជាតិចិន និងជនជាតិវៀតណាម សរុបចំនួន១៥នាក់នោះ មានស្រី២នាក់ រកឃើញថា បានលួចឆ្លងដែនខុសច្បាប់ ចូលមកស្នាក់នៅ និងធ្វើការក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមច្បាប់អន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា បន្តទៀត៕