រាជធានីភ្នំពេញ៖ ទារកទើបនឹងកើតម្នាក់ ត្រូវបានម្តាយចិត្តអប្រិយយកមកបោះចោលក្នុងធុងសំរាមទាំងមានសុកជាប់នៅឡើង ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងជាង១០យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវ២០០២ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។


សូមបញ្ជាក់ថា ទារកដែលស្រី្តជាម្តាយយកបោះចោលក្នុងធុងសំរាម នេះ ភេទប្រុស រីឯស្រ្តីជាម្តាយមិនស្គាល់អត្តសញ្ញាណទេ។ ក្រោយមក មានបុរសម្នាក់ឈ្មោះជាតិ បានទទួលយកទារកដ៏សែនអភ័ព្វនោះយកទៅចិញ្ចឹមធ្វើជាកូន តែជាជំហានដំបូងបុរសរូបនោះ បានយកទារកអភ័ព្វនោះទៅមន្ទីរពេទ្យថែទាំសុខភាពជាមុនសិន៕


សូមប្រិយមិត្តទស្សនាវីដេអូរបស់postnews ដូចខាងក្រោម៖