ខេត្តកោះកុង ៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ខណៈដែលជិះកង់តែម្នាក់ឯងទៅរៀនដល់កន្លែងស្ងាត់ ស្រាប់តែមានយុវជនល្មោភកាមម្នាក់ បើកម៉ូតូមកស្ទាក់មុខ ហើយចាប់អូសដៃក្មេងស្រីខាងលើចូលក្នុងព្រៃ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈបានសម្រេច។
ករណីនេះបានកើតឡើងកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវេលាម៉ោង១២ និង១៥នាទី នៅចំណោទតាញ៉ ស្ថិតក្នុងភូមិ-ឃុំដងពែង ស្រុកស្រែអំបិល។
ជនសង្ស័យល្មោភកាម ឈ្មោះ គី គីម ភេទប្រុស អាយុ១៩ឆ្នាំ ចំណែកក្មេងស្រីរងគ្រោះទើបតែមានអាយុ ១១ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើជាមួយគ្នា។


សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ ជិះកង់ចេញពីផ្ទះទៅសាលារៀនតែម្នាក់ឯង លុះដល់កន្លែងកើតហេតុ ស្រាប់តែជនសង្ស័យបានជិះម៉ូតូមកពីក្រោយ មកស្កាត់មុខក្មេងរងគ្រោះរួចអូសចូលក្នុងព្រៃធ្វើសកម្មភាព រំលោភរហូតទាល់តែបានសម្រេច ក៏ជិះម៉ូតូគេចខ្លួនបាត់ ។ បន្ទាប់មកក្មេងស្រីរងគ្រោះ បានទៅប្រាប់ឪពុកម្តាយ រួចមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
សមត្ថកិច្ច ក្រោយពីទទួលបាន ពាក្យបណ្ដឹងពីអាណាព្យាបាល ក្មេងស្រីរងគ្រោះ កម្លាំងជំនាញបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៤ និង៣០នាទីរសៀល។
បច្ចុប្បន្ន កម្លាំងកំពុងសាកសួរ និងបំពេញសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕