ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំ ដេកសន្លប់ក្បែរម៉ូតូរបស់ខ្លួន ទាំងយប់ងងឹតសូន្យ ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៨ និង៤៥នាទីយប់ថ្ងៃទី៨ វិច្ឆិកា ២០១៩ នៅខាងជើងវិទ្យាល័យបាភ្នំ ប្រហែល២០០ម៉ែត្រ ក្នុងឃុំឈើកាច់ ស្រុកបាភ្នំ ។


បុរសដែលស្រវឹងស្រាជោកជាំ ដេកសន្លប់ក្បែរម៉ូតូរបស់ខ្លួននោះ មិនមាននរណាស្គាល់អត្តសញ្ញាណទេ ជិះម៉ូតូអាសង់២០១៥ ព័ណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FE-0663។ ដោយខ្លាចមានជនខិលខូចមកលួចម៉ូតូជនរងគ្រោះយកទៅបាត់ អ្នកឃើញហេតុការណ៍បានទាក់ទងទៅសមត្ថកិច្ចនៅអធិការដ្ឋាននគរបាលស្រុកបាភ្នំ មកជួយមើល និងជូនគាត់ទៅគេហដ្ឋានវិញ៕