បរទេស៖​ មានរឿងរ៉ាវចម្លែកមួយដែលមិនគួរឲ្យជឿបានកើតឡើងនៅក្នុងប្រទេសចិន នៅពេលដែលបុរសវ័យ២៤ឆ្នាំម្នាក់ មានអាការៈឈឺនៅត្រង់ត្រចៀករបស់គេយ៉ាងខ្លាំង ខណៈពេលដែលរូបគេបានគេងលក់យ៉ាងស្កប់ស្កល់នៅក្នុងក្រុមហ៊ុនយ៉ាង ខេត្តក្វាងតុង ភាគខាងត្បូងប្រទេសចិន។

https://1.bp.blogspot.com/-_5X84CLCYE8/XcYuc1_0T1I/AAAAAAAAHME/-C8ap5_yq1AI5TXOBOD3vHAu8Zd9vsJPgCLcBGAsYHQ/s1600/dfsafsdafd.JPG បន្ទាប់ពីបញ្ចូនអ្នកជំងឺទៅមន្ទីរពេទ្យ ក្រុមគ្រូពេទ្យក៏បានធ្វើការពិនិត្យហើយបានប្រទះឃើញសត្វរុយ នឹងកូនរុយចំនួន២ក្បាលក្នុងត្រចៀក ព្រមទាំងមានពងចំនួន៤០គ្រាប់នៅក្នុងត្រចៀកទៀតផង។

https://1.bp.blogspot.com/-duAf60ZUXsQ/XcYuc2lUaJI/AAAAAAAAHMA/RQdZ1BPX3BcActjlc_zaxOjUDxQ2mgsjgCLcBGAsYHQ/s1600/asdfagd.JPGhttps://1.bp.blogspot.com/-_5X84CLCYE8/XcYuc1_0T1I/AAAAAAAAHME/-C8ap5_yq1AI5TXOBOD3vHAu8Zd9vsJPgCLcBGAsYHQ/s1600/dfsafsdafd.JPG

https://1.bp.blogspot.com/--Fn8t52SnxY/XcYudwYJFxI/AAAAAAAAHMM/yWLQ4FJybOoVyUJyh6yn0FmgFnjtSdgUQCLcBGAsYHQ/s1600/dsgsadg.JPGបើតាមការសាកសួររកមូលហេតុ បុរសនោះបានប្រាប់ថារូបខ្លួនចូលចិត្តយកនំ ចំនីមកបរិភោគនៅលើគ្រែជាប្រចាំ ដែលជាហេតុធ្វើឲ្យមានសត្វល្អិតគ្រប់ប្រភេទ ជាពិសេសរុយ ចូលមករស់នៅជាមួយរហូតដល់ពីមួយទៅមួយថ្ងៃសត្វរុយក៏បានចូលមកពងក្នុងត្រចៀកដោយមិនដឹងខ្លួន បង្កឲ្យមានការឈឺចាប់បែបនេះ។ នេះគឺជាមេរៀនមួយសម្រាប់អ្នកដែលចូលចិត្តប្រព្រឹត្តិបែបនេះ គួរតែកែរទម្លាប់អាក្រក់នេះចេញ ចៀសវាងមានបញ្ហាដូចខាងលើ ៕