សៀមរាប៖ កូនក្រពើដែលលោកជំទាវ ហ៊ុន ស៊ីណាត លែងក្នុងកស្សិណអង្គរ កាលពីថ្មីៗនេះ ធ្វើឲ្យប្រជាពលរដ្ឋមានការបារម្ភ ខ្លាចនៅពេលដែលសត្វក្រពើនោះធំ តែពេលនេះកូនក្រពើនោះត្រូវបានពលរដ្ឋចាប់បានវិញហើយ។

បើផ្អែកទៅលើគណនីហ្វេសប៊ុកឈ្មោះ​ Mey Solo ដែរបានបង្ហោះ១៦ម៉ោងមុនថា”ក្រពើដែលព្រលែងពេលនេះលោកពូចាប់បានវិញហើយ”។ បើតាមការផ្ដល់ពត៌មានពីបងប្រុសដែលចាប់កូនក្រពើនោះបានឲ្យដឹងថា ខ្លួនបានដើរហាត់ប្រាណនៅតាមបណ្ដោយកស្សិណអង្គរ បានប្រទះឃើញកូនក្រពើកំពុងនោះពោបលើដើមត្រកួនដែលអណ្ដែតទឹកក្បែរច្រាំង ហើយរូបខ្លួនក៏ចុះចាប់ភ្លាម លោកបន្ថែមទៀតថាសកម្មភាពដែលចុះចាប់នោះក៏មានពលរដ្ឋបានឃើញ ក៏ដូចជាកម្លាំងនគរបាលបេតិកភណ្ឌជាតិនៅទីនោះដែរ ៕

https://1.bp.blogspot.com/-PLGyqJFmGi4/XcYfGF0K0pI/AAAAAAAAHLo/6LvkNg_RhvIvwMHXwvKpbLqYqauJBWXUACLcBGAsYHQ/s1600/%25E1%259E%2590%25E1%259E%258A%25E1%259E%259F%25E1%259E%25B6%25E1%259E%2590%25E1%259E%2584%25E1%259E%258A%25E1%259E%259F%25E1%259E%25B6%25E1%259E%2584.JPG