ការ​លាយ​ដី​ឲ្យ​បានល្អ វា​មាន​ប្រយោជន៍ និង​ជួយ​ដល់​ដំណាំ​របស់​កសិករ​ឲ្យ​លូតលាស់​បានល្អ​។ ម្យ៉ាងវិញទៀត ការ​លាយ​ដី មាន​ជីជាតិ​នៅ​ស្រទាប់​ខាងលើ ដែលមាន​ជាតិ​មមោក និង​សារធាតុសរីរាង្គ រួមទាំង​សារធាតុចិញ្ចឹម​នៅក្នុង​ដី​។ ដើម្បី​លាយ​ដី​ដាំ​ដំណាំ​ឲ្យ​បានល្អ គេ​ត្រូវការ​ដី​ដែលមាន​ជីជាតិ​, ធ្យូង​អង្កាម និង​ជីធម្មជាតិ​។

*វិធី​លាយ ៖
– យក​ដី​ចំនួន​២​ភាគ លាយ​ជាមួយ​ជីលា​មក​សត្វ​គោក (​លាមក​គោ​) ចំនួន​១​ភាគ ផេះ​អង្កាម​៤​ទៅ​៦​ភាគ (​ផេះ​អង្កាម​ត្រូវ​ត្រាំ​ទឹក​រយៈពេល​៣ ទៅ​៤​យប់​) ឬ​អាច​លាយ​ជាមួយ​មមោគ ឬ​ស្រី​ដូង​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ​ចំនួន​១​ភាគ ។
– យក​ល្បាយ​ដែលមាន លាយ​ច្របល់​ជាមួយគ្នា ហើយ​យក​ទៅ​លី​ង ឬ​ចំហុយ​រហូត​ក្តៅ​សព្វ​ទាំងអស់ ។​

*ផលប្រយោជន៍ ៖
– ការបណ្តុះ​គ្រាប់ ឬ​កូន​រុក្ខជាតិ​ផ្សេងៗ ងាយ​ដុះ​លូតលាស់​បានល្អ​
– កូន​រុក្ខជាតិ ស្រូប​យក​ជីជាតិ​បានល្អ​គ្រប់គ្រាន់​
– អាច​សម្លាប់​មេរោគ ដែល​បង្ក​ជា​ជំងឺ​ដល់​កូន​ដំណាំ​
– សម្លាប់​គ្រាប់​ស្មៅ​ចង្រៃ​ដែល​ដុះ​ដណ្តើម​យក​ជីជាតិ​ពី​កូន​ដំណាំ​
– សម្លាប់​ពង​សត្វល្អិត និង​សត្វល្អិត​ចង្រៃ​ក្នុង​ដី​ដែល​បំផ្លាញ​គ្រាប់​ដំណាំ ៕