ក្រូចពោធិសាត់ជាដំណាំយកផ្លែមួយប្រភេទ ដែលប្រជាជន កម្ពុជានិយមចូលចិត្តបរិភោគផ្លែស្រស់។ ក្រូចពោធិសាត់សំបូរទៅដោយវិតាមីនសេ និងក្លុយស៊ីតប្រមាណ ៧-៨%និងប្រូតេអ៊ីនបន្តិចបន្តួចចំនួន៦០ មីលីកា្រម ក្នុងទឹក ១០០ក្រាម។ ចំណែកស្លឹកនិងសំបកដើមគេក៏អាចកែឆ្នៃធ្វើជាវត្ថុធាតុដើមសំរាប់ ឧស្សាហកម្មដូចជាធ្វើទឹកអប់សាប៊ូនិងស្រាជាដើម។ ផលសំខាន់មួយទៀតគឺសំរាប់ធ្វើជា ឳសថដូចជាវិតាមីនសេ។

. តំបន់ដាំដុះ

ក្រូចជាប្រភេទរុក្ខជាតិម្យ៉ាង ដែលទាមទាអាកាសធាតុទឹកដីដែលសមស្រប គឺៈ ដី ស្រទាប់ទីមួយធូរ ជ្រៅ ច្រោះទឹកល្អជាដីមានជីជាតិគ្រប់គ្រាន់។
នៅប្រទេសកម្ពុជាដំនាំនេះច្រើនដុះនៅដីទួរតាមដងទន្លេនិងតាមខ្ពង់រាប ដូចជាខេត្ត បាត់ដំបងប៉ុណ្ណោះ និង តំបន់ផ្សេងទៀតច្រើនតែជាចំការតូចៗជាលក្ខណៈគ្រួសារប៉ុណ្ណោះ។

២. រដូវដាំដុះ
រដូវដាំដុះដែលល្អសម្រាប់ដំណាំក្រូចពោធិសាត់ គឺនៅដើមរដូវភ្លៀង ព្រោះមិនពិបាកស្រោចទឹក ។

៣. ការរៀបចំរណ្តៅដាំ និងការដាំ
ការរៀបចំរណ្តៅដាំ ៖
– ចំពោះរណ្តៅដាំ គួររៀបចំដោយកាប់ទំហំ ០,៥ម៉ែត្រ បួនជ្រុង និងជម្រៅ០,៥ម៉ែត្រ ។
– កាប់ដីស្រទាប់លើ១ឡែក និងស្រទាប់ក្រោមទុក១ឡែក ។

+ការរៀបចំដាំ ៖
– នៅក្នុងរណ្តៅនីមួយៗ ដាក់លាមកប្រចៀវ១គីឡូក្រាម ជ្រុំច្របល់លាយជាមួយដីស្រទាប់លើ ទើបដាក់កូនដាំ ។
– ចន្លោះគុម្ពដែលបានដាំពីដើមមួយទៅមួយ ៤,៥ ទៅ ៥ម៉ែត្រ ។
– ក្រោយដាំហើយ ត្រូវស្រោចទឹកឱ្យជោគ រួចយកកំប្លោកស្ងួត ឬស្រស់គ្របជុំវិញគល់ ។
– ការស្រោចទឹក ត្រូវធ្វើឡើងរយៈពេល៤-៥ថ្ងៃម្តង នៅពេលទើបដាំដំបូង ។

៤. ការថែទាំ
– ក្រោយដាក់ដាំ ត្រូវយកកំណាត់ឈើដោតជិតដើម រួចចងផ្អោបដើម ដើម្បីកុំឱ្យដួលរលំនៅពេលមាន ខ្យល់ ភ្លៀង ។
– ត្រូវជម្រះស្មៅឱ្យស្អាតនៅជុំវិញគល់ ដើម្បីកុំឱ្យសត្វល្អិតមកធ្វើជម្រក និងដណ្តើមជីជាតិពីដី ។
– នៅរដូវក្តៅ ត្រូវស្រោច៤-៥ថ្ងៃម្តង ចំពោះកូនទើបនឹងដាំ ឯចំពោះដើមធំ ត្រូវស្រោច១៥ថ្ងៃម្តង ។
– នៅរដូវវស្សា ពុំចាំបាច់ស្រោចទឹកទេ ។
– ការដាក់ជីបំប៉ន ត្រូវដាក់លើដំណាំណាដែលសង្កេតឃើញថា មានការដុះលូតលាស់ខ្សោយ ។
– ត្រូវកាប់រណ្តៅដោយមានចម្ងាយ០,៥ម៉ែត្រ ពីគល់ និងជម្រៅ០,៥ម៉ែត្រ ។ នៅក្នុងរណ្តៅ ត្រូវដាក់លាមកសត្វគ្រប់ប្រភេទដូចជា មាន់ គោ និងប្រចៀវ ព្រមទាំងស្លឹកឈើងាប់ៗ ដើម្បីឱ្យរលួយក្លាយជាជី ។
– ការដាក់ជីបំប៉ន ធ្វើឡើងតែ១ ឬ២ដងប៉ុណ្ណោះ ចាប់ពីដាំរហូតដល់ចេញផ្លែ ។

.​ ការប្រមូលផល

គេអាចកត់សំគាល់ផ្លែក្រូចពោធិសាត់ទុំ នៅពេលសំបកផ្លែប្រែពណ៌បៃតងមកបៃតងភ្លឺរលោង ឬ លឿងទុំ ឬលឿង និងការកើនឡើងនូវជាតិផ្អែមព្រមពេលជាតិជូរមានការថយចុះ។ ក្នុងករណីយើងចង់រក្សា ទុកផ្លែក្រូចពោធិសាត់ជាមធ្យមគឺប្រហែលពី ២០ទៅ ៣០ តោនក្នុងមួយហិចតា ឬមាន ផ្លែពី៣៦០-៤០០ក្នុងមួយដើម​ ៕