ខ្សែភាពយន្តចំណងជើង អ្នកម្តាយ ជាប្រភេទរឿងខ្មោច រឿងរន្ធត់ធ្វើឲ្យអ្នកទស្សនាស្រែកផ្អើលរោងកុនតែម្តង ប៉ុន្តែក៏ពោរពេញដោយការអប់រំនិងអត្ថន័យពីទឹកចិត្តម្តាយ។ រឿង អ្នកម្តាយ ជារឿងបែបរន្ធត់ព្រឺព្រួតដោយផ្អែកលើរឿងរ៉ាវអាថ៌កំបាំងរបស់ម្ដាយនិងកូនមួយគូដែលរស់នៅក្នុងផ្ទះធំ។ ដោយអ្នកម្តាយរូបស្រស់ត្រូវចិញ្ចឹមកូនស្រីដែលមានជម្ងឺអូទីសឹម តែតាមការពិតក្មេងស្រីរូបនោះបានស្លាប់ ហើយនៅវិលវល់ដើម្បីស្វែងរកនូវភាពកក់ក្តៅ ដូច្នេះហើយធ្វើឲ្យនៅក្នុងផ្ទះចំណាស់នោះមានតែព្រឹត្តិការណ៍គួរឱ្យភ័យខ្លាច។ ខ្សែភាពយន្ត អ្នកម្តាយ កំពុងចាក់បញ្ចាំងនៅរោងភាពយន្តលេជិន គ្រប់សាខា កុំភ្លេចនាំគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រលាញ់ទៅទស្សនាណា៕