កំពង់ធំ៖ លោក ឈិន ប៊ុនណ្ណារ៉ា ប្រធានសាខា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយក្នុង​ស្រុកសន្ទុក ខេត្តកំពង់ធំ វិះច្រឡំ​រង្វាន់​​៤០​លានរៀល ថា​ជា​៤​ម៉ឺន​រៀល ដែល​លោក​បាន​​ត្រូវ​​​ពី​ស្រាបៀរ​កម្ពុជា​ នា​​ល្ងាចថ្ងៃទី​១៩ ខែតុលាកន្លង​ទៅ​ថ្មី​ៗ​នេះ ពេល​រៀប​ចំ​ខួបកំណើតឱ្យកូនប្រុសរបស់​ខ្លួន។

លោកបានឱ្យដឹងថា៖ «ខ្ញុំទិញស្រាបៀរកម្ពុជាមក៦​កេសទុកជប់លៀងលក្ខណៈគ្រួសារ​ និងជួប​ជុំ​មិត្តភ័ក្តិតិចតួច​ ដើម្បីអបអរ​ខួបកំណើតកូនប្រុសអាយុ៧ឆ្នាំរបស់ខ្ញុំ។ ពេលនោះ ខ្ញុំគាស់ស្រាបៀរចាក់​ចូលថូ​បានប្រហែល១២កំប៉ុង ក៏ឃើញក្រវិលមួយនោះ​គេដាក់លេខ៤ ខ្ញុំស្មានតែត្រូវរង្វាន់ត្រឹម​៤ម៉ឺនអីទេ​ តែ​ពេល​​យកទៅមើលក្រោមអំពូលភ្លើងឱ្យច្បាស់ ស្រាប់តែមិនមែន៤ម៉ឺនឯណា គឺ​៤០​លានរៀល»។

លោកបញ្ជាក់ថា៖​ «ទឹកប្រាក់៤០លានរៀលនេះប្រៀបបីដូចកាដូថ្ងៃខួបកូនខ្ញុំអ៊ីចឹង ហើយខ្ញុំនឹងប្រើវាដើម្បីសង់ផ្ទះខ្ញុំឱ្យរួចរាល់ទុកជាកេរឱ្យកូនប្រុសខ្ញុំនេះហើយ»៕

ពិសាដោយការទទួលខុសត្រូវ