ខេត្តសៀមរាប៖ មន្ត្រីគយ និងរដ្ឋាករនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានឆែកឆេររកឃើញថ្នាំញៀនប្រមាណជា២៧.៣០គីឡូក្រាម របស់ស្រ្តីជាជនជាតិថៃ២នាក់ នៅវេលាម៉ោងប្រមាណ១០ និង០៦នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅស្ថានីយអ្នកដំណើរចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប ។

មន្ត្រីគយ បានឱ្យដឹងថា គ្រឿងញៀននេះ បានរកឃើញនៅក្នុងកាបូបអ្នកដំណើរឈ្មោះ SAVAENGPHOL SUPHAPORN ភេទស្រី សញ្ជាតិថៃ អាយុ៣៧ឆ្នាំ និងអ្នកដំណើរឈ្មោះ PRACHAMON WIPA ភេទស្រី សញ្ជាតិថៃ អាយុ៣០ឆ្នាំ ដែលមានគោលដៅធ្វើដំណើរចេញទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។


ស្រ្តីសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តសៀមរាប ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕