ដំណាំល្ហុង នៅពេលដែលវាមានផ្លែ តែងតែមានការយារយ៉ីជានិច្ចពីពពួកសត្វចៃ​ចង្រៃ ដែលបណ្ដាលឲ្យផ្លែល្ហុងស្អុយ ខូចមិនបានផលល្អ។ តើយើងត្រូវធ្វើដូចម្ដេចដើម្បីកម្ចាត់ចៃដែលចាំតែបំផ្លាញដំណាំយើង?

មានវិធីសាស្រ្ដមួយដែលមានភាពងាយស្រួល ហើយមានប្រសិទ្ធិភាពក្នុងការកម្ចាត់ចៃលើផ្លែល្ហុងទៀតផង៖

*សមាសធាតុផ្សំ៖

-ប្រេងឆា

-សាប៊ូម្សៅ

*វិធីធ្វើ៖

-យកប្រេងឆា ៣ស្លាបព្រាបាយ សាប៊ូ ៣ស្លាបព្រាបាយ លាយជាមួយទឹក ១០លីត្រ អាចបាញ់កំចាត់ចៃនេះបានដោយមិនចាំបាច់ប្រើថ្នាំពុល។ បាញ់ក្នុង១ថ្ងៃម្តងរហូតវាបាត់អស់ ៕