ពពួករុយទិចផ្លែ Tephritid មានច្រើន ៥០០ប្រភេទ​ ដែលជាកត្តាចង្រៃសំខាន់ក្នុងតំបន់អាស៊ី វាកកើតឡើងច្រើននៅដំណាក់កាលបង្កបង្កើនផល ទាំងលើដំណាំបន្លែ នឹងផ្លែឈើហូបផ្លែ។

/. គុណវិបត្តិ​
– ទិច​ផ្លែ​ដំណាំ​
– ពង​ដាក់​ក្នុង​ផ្លែ

– ក្លាយជា​ដង្កូវ ១-២​ថ្ងៃក្រោយ ។​

/. វិធានការ​ការពារ​
– ប្រមូល​ផ្លែ​ដែល​រុយ​ទិច (​រង​ការបំផ្លាញ​) ចេញ​ឲ្យ​អស់ពី​ចម្ការ​
– ផ្លែ​ខូចៗ​អាច​យកមក​ឲ្យ​សត្វ​ស៊ី​

– កប់​ចោល​ដើម្បី​កុំ​ឲ្យ​ដង្កូវ​វិ​វត្ត​ទៅជា​រុយ​
– ផ្លែ​ដែល​ត្រូវ​បំផ្លាញ​អាច​ធ្វើជា​ជីកំប៉ុស​

/. វិធានការ​កម្ចាត់
– ប្រើ​អន្ទាក់​ទាកទាញ​
– ប្រើ​នុយ​ប្រូតេអ៊ីន​

+ លាយ​នុយ​ប្រូតេអ៊ីន ១​លីត្រ​ជាមួយ​ទឹកស្អាត​៩​លីត្រ សម្រាប់​ផ្ទៃដី ១​ហិច​តា​
+ លាយថ្នាំ​ពុល​ដែល​អង្គការ​សុខភាព​ពិភពលោក​អនុញ្ញាត​ឲ្យ​ប្រើ​ដូចជា Oshin មួយកញ្ចប់​ទៅក្នុង នុយ​ប្រូតេអ៊ីន ១​លីត្រ ៕