រាជធានីភ្នំពេញ៖ ក្រោយពីបញ្ចប់នីតិវិធី ជនសង្ស័យចំនួន១៣នាក់ដែលពាក់ព័ន្ធ និងបទល្មើសករណីលួច, ជួញដូរ, រក្សាទុក, និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បញ្ជូនទៅតុលាការ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ។


ជនសង្ស័យទាំង១៣នាក់ខាងលើនេះ ជាប់ពាក់ព័ន្ធនឹងករណីលួច១រឿង មាន២នាក់, ករណីជួញដូរ១រឿង មាន២នាក់, ករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន៤រឿង មាន៦នាក់ ហើយត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបានក្នុងមូលដ្ឋានបានជាបន្តបន្ទាប់ កន្លងមក ។


ពួកគេក៏បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់តែម្តង ៕