ខេត្តស្វាយរៀង ៖ បុរស២នាក់ បើកម៉ូតូម្នាក់១គ្រឿងបោះពួយយ៉ាងលឿនដូចហោះ ហើយខ្វះការប្រុងប្រយ័ត្ន បានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យម្ចាស់បោកជាមួយថ្នល់ស្លាប់ទាំង២នាក់ភ្លាមៗយ៉ាងអាណោចអាធ័ម។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលវេលាម៉ោង១ និង៥០នាទីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១៣០ ភូមិកញ្ចែត ឃុំស្វាយរំពារ ស្រុកស្វាយទាប ។


ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ មានឈ្មោះហ៊ុន ម៉ាប អាយុ ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិនាងចាន់ ឃុំជ្រុងពពេល ស្រុករំដួល និងម្នាក់ទៀត មានឈ្មោះចន លីម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិទួលអង្គ ឃុំគគីរសោម ស្រុកស្វាយទាប ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះឈ្មោះ ហ៊ុន ម៉ាប បើកម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ស្លាកលេខ ឈ ១០៦០ ភព១ ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្ន បានក៏រេចង្កូតចូលទៅផ្លូវម្ខាងទៀត បុកម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HI-0844 ចំពីមុខក្នុងទិសដៅបញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ ចន លីម យ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុទាំង២នាក់តែម្តងយ៉ាងអាណោចអាធ័ម។


ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ចុះដល់ទីតាំងធ្វើការវាស់វែង និងកំណត់ហេតុ យកវត្ថុតាងទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នា។ ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕