ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ បានបង្កឲ្យមានមនុស្សស្លាប់៧នាក់ និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់-ស្រាល៩នាក់។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន១៦នាក់ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន៩លើក ។


សូមបញ្ជាក់ថា ក្នុងរយ:ពេល១៧ថ្ងៃ នៃដើមខែតុលា នេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សសរុប៧៣នាក់ បង្ករបួសធ្ងន់-ស្រាល ចំនួន២៨៨នាក់ ក្នុងហេតុការណ៍កើតឡើង ១៥៥លើក ៕