ស្រាវជ្រាវដោយ ឈឹម សេរីភួន៖

ម្ចាស់ក្សត្រីស៊ីសុវត្ថិ ពង្សសានមុនី ដែលអាចចាត់ទុកជាមហេសីទី២ របស់ព្រះមហាក្សត្រនរោត្តម សីហនុ ក៏បានប្រសូត្របុត្រាមួយអង្គ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៤៣ នោះដែរ។ បុត្រានោះព្រះនាមនរោត្តម យុវនាថ។

ព្រះអង្គម្ចាស់នរោត្តម យុវនាថ (រូបកណ្តាល)
ព្រះអង្គម្ចាស់នរោត្តម យុវនាថ (រូបកណ្តាល)

ព្រះអង្គម្ចាស់នរោត្តម យុវនាថ សិក្សានៅវិទ្យាល័យព្រះសីសុវត្ថិ។ នៅក្នុងឆ្នាំ១៩៥៧ ទ្រង់បានចូលរួមក្នុងអង្គការកាយរិទិ្ធ និងបានទៅចូលរួមប្រជុំអង្គការកាយរិទ្ធិអន្តរជាតិ នៅប្រទេសហ្វីលីពីន។

ព្រះអង្គម្ចាស់ យុវនាថ ព្រះអង្គម្ចាស់ នរៈ ទីប៉ូ និងព្រះអង្គម្ចាស់ ខេមានុរក្ស បុត្រារបស់ព្រះមហាក្សត្រនរោត្តម សីហនុ ជូបនាយករដ្ឋមន្រ្តី ជូ អេនឡាយ នៅប្រទេសចិនប្រទេសចិន
ព្រះអង្គម្ចាស់ យុវនាថ ព្រះអង្គម្ចាស់ នរៈ ទីប៉ូ និងព្រះអង្គម្ចាស់ ខេមានុរក្ស បុត្រារបស់ព្រះមហាក្សត្រនរោត្តម សីហនុ ជូបនាយករដ្ឋមន្រ្តី ជូ អេនឡាយ នៅប្រទេសចិនប្រទេសចិន

នៅក្នុ្ងងឆ្នាំ១៩៥៩ ទ្រង់បានរៀបអាពាហ៍ពិពាហ៍លើកទី១ ជាមួយអ្នកម្នាងប្រេប ម៉ូ និងមានបុត្រ២អង្គ គឺទី១ ព្រះអង្គម្ចាស់ក្សត្រីនរោត្តម ឆារ៉ារង្ស៊ី ប្រសូត្រថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៦០ និងទី២ ព្រះអង្គម្ចាស់នរោត្តម យុវយូរី ប្រសូត្រនៅឆ្នាំ១៩៦២ ។នៅក្នុងខែមិថុនា ឆ្នាំ១៩៦២ ទ្រង់បានរៀបអាពាហ៍ពិពាហ៍ជាលើកទី២ ជាមួយអ្នកម្នាង ទា កឹមយិន និងមានបុត្រ៤អង្គ គឺ៖
ទី១ ព្រះអង្គម្ចាស់នរោត្តម យុវដារ៉ាវុឌ្ឍ ប្រសូត្រនៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៦៦ ។

ព្រះអង្គម្ចាស់នរោត្តម យុវនាថ និងបុត្រា
ព្រះអង្គម្ចាស់នរោត្តម យុវនាថ និងបុត្រា

ទី២ ព្រះអង្គម្ចាស់នរោត្តម យុវចារិន កើតឆ្នាំ១៩៦៥។ទី៣ព្រះអង្គម្ចាស់នរោត្តម យុវចារិន ប្រសូតនៅក្នុងឆ្នាំ១៩៦៩ ។ ព្រះអង្គម្ចាស់នរោត្តម យុវចារិន នេះត្រូវបានគេនឹកស្មានថាសុគតនៅក្នុងឆ្នាំ១៩៧៦ សម័យខ្មែរក្រហមទៅហើយ តែក្រោយឆ្នាំ១៩៧៩ ទ្រង់បានរត់ភៀសខ្លួនទៅព្រំដែនថៃ និងបានចេញទៅរស់នៅប្រទេសស៊ុយអែត រហូតដល់ឆ្នាំ២០១៣ ទើបវិលត្រឡប់មករស់នៅប្រទេសកម្ពុជា វិញ ។

ម្ចាស់ក្សត្រីស៊ីសុវត្ថិ ពង្សសានមុនី មាតាព្រះអង្គម្ចាស់នរោត្តម យុវនាថ
ម្ចាស់ក្សត្រីស៊ីសុវត្ថិ ពង្សសានមុនី មាតាព្រះអង្គម្ចាស់នរោត្តម យុវនាថ

ទី៤ ម្ចាស់ក្សត្រីនរោត្តម ប៉េគីណា ប្រសូតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៧០ គឺក្រោយព្រះអង្គម្ចាស់នរោត្តម យុវនាថ និងអ្នកម្នាង ទា កឹមយិន ទៅរស់នៅក្រុងប៉េកាំង ក្រោយរដ្ឋប្រហារថ្ងៃ១៨ មីនា ១៩៧០។ សព្វថ្ងៃ ម្ចាស់ក្សត្រីនរោត្តម ប៉េគីណា កំពុងរស់នៅក្រៅប្រទេស ។

ព្រះអង្គម្ចាស់នរោត្តម យុវនាថ និងមហេសី
ព្រះអង្គម្ចាស់នរោត្តម យុវនាថ និងមហេសី
ព្រះអង្គម្ចាស់នរោត្តម យុវនាថ និងមហេសី
ព្រះអង្គម្ចាស់នរោត្តម យុវនាថ និងមហេសី

ទី៥ ម្ចាស់ក្សត្រីនរោត្តម យុវទេវី ប្រសូតនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៧៤ នៅក្រុងប៉េកាំង។
មកដល់ឆ្នាំ២០១៩នេះ ព្រះអង្គម្ចាស់នរោត្តម យុវនាថ មានព្រះជន្ម៧៦វស្សាហើយ ៕

ព្រះអង្គម្ចាស់នរោត្តម យុវនាថ ជាមួយព្រះមហាក្សត្រសីហនុមុនី
ព្រះអង្គម្ចាស់នរោត្តម យុវនាថ ជាមួយព្រះមហាក្សត្រសីហនុមុនី
ព្រះអង្គម្ចាស់នរោត្តម យុវនាថ ជាមួយសម្តេចម៉ែ
ព្រះអង្គម្ចាស់នរោត្តម យុវនាថ ជាមួយសម្តេចម៉ែ