ជាការពិតណាស់ក្នុងការបង្កបង្កើនផលដំណាំ គឺទឹកត្រូវបានគេចាត់ដើរយ៉ាងសំខាន់ក្នុងការស្រោចស្របដំណាំឲ្យដំណាំទទួលបានទិន្នផលល្អ មិនថារដូវប្រាំង ឬរដូវវស្សាសុទ្ធសឹងតែទាមទារឲ្យកសិករមានការរៀបចំបណ្ដាញទឹកឲ្យបានល្អ។ ប្រសិនបើយើងមិនមានជំនាញ ឬក៏ចំណេះដឹងក្នុងការគ្រប់គ្រងទឹកឲ្យបានល្អនោះយើង នឹងជួបបញ្ហាជាក់ជាមិនខាន។

+ការគ្រប់គ្រង​ទឹក ក្នុង​រដូវប្រាំង ៖
– គ្រប​ដី​ដើម្បី​រក្សា​សំណើម ជាពិសេស​នៅ​រដូវក្តៅ​ស្ងួត​
– ប្រើ​ជីធម្មជាតិ ដើម្បី​បង្កើន​នូវ​សមត្ថភាព​រក្សា​សំណើម​របស់​ដី​
– ធ្វើ​ជា​សួន​រង្វង់ ឬ​ចង្អូរ​កណ្តាល ដើម្បី​ងាយស្រួល​ក្នុងការ​ស្រោច​ទឹក​
– ស្រោច​របៀប​ជា​ដំណ​ក់ៗ ឬ​ស្រោច​ទៅតាម​ស្រទាប់ដី​ខាងក្រោម (​ឧទាហរណ៍ ការ​បង្កប់​ក្អម ឬ ទុយោ​ដែល​មាន​ប្រហោង​តូចៗ​)


– ដាំ​ដំណាំ លៃ​ទៅតាម​បរិមាណ​ទឹក​ដែល​មាន​
– ដាំ​ដំណាំ​ច្រើន​ជាន់ ឬ​ដាំ​ដំណាំ​កៀកៗ​គ្នា ដើម្បី​ងាយ​ស្រោច​ទឹក​តែ​មួយ​កន្លែង​
– ប្រើប្រាស់​នូវ​ទឹក​ពី​កាកសំណល់​ផ្ទះបាយ​
– ជ្រើសរើស​ដំណាំ​ដែល​ធន់​នឹង​ភាព​រាំងស្ងួត​
– យក​ទឹក​ទៅ​ងូត​ក្នុង​សួន តែ​ចៀសវាង​កុំឱ្យ​ទឹកសាប៊ូ​ហូរ​ចូល

+ការគ្រប់គ្រង​ទឹក ក្នុង​រដូវវស្សា ៖
– ធ្វើ​ជា​ចង្អូរ​ដើម្បី​ជួយ​រំដោះ​ទឹក​ចេញ កុំឱ្យ​ជាំ​ទឹក​ខ្លាំង ឬ​ជីក​ជា​រណ្ដៅ​តូចៗ​ក្នុង​សួន ហើយ​ក្នុង រណ្តៅ​នេះ គេ​មាន​ដាក់​មែកឈើ ស្លឹក​ឈើ ដើម្បី​ឱ្យ​ទឹក​ជ្រាប​ហូរ​ចូលទៅ​ក្នុង​ដី​
– លើក​ជា​រង​ខ្ពស់ៗ​សម្រាប់​ដាំ​ដំណាំ ឬ​ធ្វើ​រង​របៀប​ជា​ធ្នើរ​សម្រាប់​ដាំ​ដំណាំ​


– ដាំ​តែ​ដំណាំ​ណា​ដែល​អាច​លូតលាស់​បានល្អ​លើ​ដី​ដែល​ជាំ​ទឹក ឬ​ដី​ងាយ​ជាំ​ទឹក​
– លៃ​យ៉ាងណា​កុំឱ្យ​មាន​ទឹក​ដក់​ជាប់​យូរ និង​ដីស្រទាប់លើ​មាន​ភាព​សើម​ជាប់​ជានិច្ច​ពេក ៕