ខេត្តព្រះសីហនុ ៖ ក្រោយចាប់ខ្លួនជនសង្ស័យជាជនជាតិចិន ប្រុសស្រី២នាក់ពាក់ពន្ធ័ករណីបាញ់សម្លាប់ ជនជាតិចិនទម្លាក់ពីលើឡាន កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់បាន និងបញ្ជូនជនសង្ស័យចំនួន៤នាក់ទៀត ក្នុងនោះមានជនជាតិចិន២នាក់ និងជនជាតិខ្មែរ២នាក់ ពាក់ព័ន្ធករណីបាញ់សម្លាប់ជនជាតិចិនទម្លាក់ពីលើឡាននេះដែរ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ នៅព្រឹកថ្ងៃទី១៤តុលា ឆ្នំា២០១៩នេះ ។


ជនសង្ស័យជាជនជាតិចិន២នាក់ និងជនជាតិខ្មែរ២នាក់ មានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ YI XIN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។
២.ឈ្មោះ CHEN HAO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។
៣.ឈ្មោះ នាង សានិត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ អតីតបុគ្គលិកកាស៊ីណូ។
៤.កែវ ប៊ុនណារ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបច្ចុប្បន្នបុគ្គលិកកាស៊ីណូ ។
បើតាមលោកឧត្តមសេនីយ៍ត្រីកុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យជាជនជាតិខ្មែរ២នាក់ ឈ្មោះ នាង សានិត និងឈ្មោះកែវ ប៊ុនណារ៉ា ជាប់ពាក់ពន្ធ័នឹងបទផ្សំគំនិត(លក់អាវុធឲ្យក្រុមជនសង្ស័យ យកទៅធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះ)៕